គុណវបត្តិ របស់ គ្រឹះខួង
១ ដីជ្រាយ ឬ ខ្សាច់ អាចបាក់ ចូលរណ្តៅ ខួង មុនពេល ចាក់ បេតុង ។២ ដើម្បីដោះស្រាយបញ្ហាខាង លើ គេប្រើ សូលុយស្យុង bentonite ដើម្បី ទប់ ដី កុំ អោយបាក់ ចូលរណ្តៅខួង មុនពេលចាក់ បេតុង។
៣ ការចាក់បេតុងក្នុង សូលុយស្យុង bentonite វា ជាមូលហេតុ ចំបង នៃ ការកាត់ បន្ថយ កំលាំង ធ្វើការ របស់ បេតុង។
៤ ដើម្បី ដោះស្រាយ បញ្ហា នេះ គេត្រូវ លាយបេតុង អោយ មាន កំរិត ខ្ពស់ ឧ បើ គេ ចង់ បាន កំលាំង បេតុង ២៥ MPa គេគួរលាយ បេតុង ក្នុង កំរិត ៣៥ MPa។
៥ កំរិតគ្រោះថ្នាក់ សម្រាប់ គ្រឹះ អាគារជិតខាងមាន កំរិតខ្ពស់ ក្នុងករណី ខួងខុស បច្ចេកទេស ដោយបណ្តោយអោយ ដីហូរ បាក់ ចូលរណ្តៅខួងច្រើនលើសលប់៕
ប្រភព: https://www.facebook.com/Geotechnical-Engineering-in-Cambodia-360682537647447/
Comments
Post a Comment